ហេតុអ្វីបានជាភពអង្គារមានពណ៌ក្រហម?
ភពអង្គារ គឺជាភពទី៤នៅក្នុងចំណោមភពទាំង៨របស់ប្រព័ន្ធព្រះអាទិត្យរបស់យើង។ ភពអង្គារ
គោចរជុំវិញព្រះអាទិត្យ ប្រមាណជា ២២៨ លានគីឡូម៉ែត
ឆ្ងាយទីតាំងរបស់ផែនដីជាមួយនឹងព្រះអាទិត្យប្រមាណជា ពាក់កណ្តាល
ដែលធ្វើឲ្យភពអង្គារមានភាពត្រជាក់ជាងផែនដីរបស់យើង។
អង្គារ ជាញ៉ោយដង ត្រូវបានគេហៅថា ភពក្រហម ដោយសារតែ
ពេលយើងមើលវាចេញពីផែនដីរបស់យើងនោះ វាមានពណ៌ទឹកក្រូច ក្រហមមួយនៅមើលមេឃ។
នេះជាមូលហេតុធ្វើឲ្យ ជនជាតិក្រិច និងរ៉ូម៉ាំង បានដាក់ឈ្មោះ ភពនេះថា Mars ដែលជាអទិទេពនៃសង្គ្រាម ដូចដែរ
ខ្មែរយើង បានហៅថាភពនេះថា ភពអង្គារដូចគ្នា។ ជាមួយគ្នានេះដែរ
តាមរយៈការទៅដល់នៃយានអវកាសនោះ យើងអាចដឹងថា មានជាតិច្រេះជាលើផ្ទៃភពអង្គារ។ ដូច្នេះហេតុអ្វីបានជាមានជាតិច្រេះច្រើនជាងផែនដីរបស់យើង?
មូលហេតុពណ៌ក្រហមនៅលើផ្ទៃនៃភពអង្គារនេះ
គឺកើតចេញពីដែកអុកស៊ីតដែលមានច្រើនជាងផែនដីរបស់យើងប្រមាណជា ២ ដង។
ប៉ុន្តែដែលគួរឲ្យចាប់អារម្មណ៍នោះ ហេតុអ្វីបានជាមានដែកអុកស៊ីតច្រើនបែបនេះ
នៅលើភពអង្គារជាងផែនដីរបស់យើង ប្រសិនបើភពទាំងពីរនេះ
បានកើតឡើងដោយសារតែសមាមាតុតែមួយដូចគ្នាបែបនេះ?
កាលពីជាង៤.៥ប៊ីលានឆ្នាំមុខ នៅពេលប្រព័ន្ធព្រះអាទិត្យរបស់យើងបានចាប់កំណើតនោះ
សមាមាតុដែលមានទំនង់ធ្ងន់ជាច្រើន ដែលទំនាញទាញឲ្យវិលជុំវិញ មុនពេលធ្លាក់គ្នា
បង្កើតបានជាព្រះអាទិត្យ និងភពផ្សេងៗនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ មួយផ្នែកនៃដែកដែលសិ្ថតនៅលើផែនដីនោះ
ត្រូវលេចចូលទៅក្នុងស្នូលរបស់ផែនដី នៅពេលដែលផែនដីមានវ័យក្មេងនៅឡើង
ប៉ុន្តែសម្រាប់ភពអង្គារមួយផ្នែកនៃដែកនេះ មិនត្រូវលេចចូលទៅក្នុងស្នូលរបស់វា ទាំងអស់នោះទេ
មួយផ្នែកនៃដែកនេះស្ថិតនៅលើផ្ទៃនៃភពអង្គារនេះ ដោយសារតែភពអង្គារទំហំ
និងមានទំនាញខ្សោយ នេះបើយោងបានការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រ។
ដែលជាហេតុនាំឲ្យកើតមានភាពខុសគ្នាបែបនេះ។
ការសន្និដ្ឋានស្រដៀងគ្នានេះ របស់លោក David
Rubie និងក្រុមការងាររបស់គាត់
បានបង្ហាញពីការស្រាវជ្រាវស្តីពីមូលហេតុនៃដែកអ៊ុកស៊ីតជាច្រើននៅផ្ទៃដីរបស់ភពអង្គារបែបនេះ។
ចំពោះផែនដីរបសើយើង មាននូវកម្តៅខាងក្នុងយ៉ាងច្រើន នៅពេលដែលផែនដីមានវ័យក្មេងនៅឡើយ
ដែលអាចធ្វើការផ្លាស់ប្តូរឲ្យដែកអុកស៊ីតជាច្រើន ឲ្យក្លាយទៅជាម៉ុលតុង
ដែលធ្វើឲ្យកើតមានការកកើតនៃស្នូលរបស់ផែនដីផ្នែកជាវត្ថុរាវនោះ។ ប៉ុន្តែសម្រាប់ភពអង្គារវិញនោះ
មិនមាននូវច្រើនក្តៅល្មម នៅក្នុងការបង្កើតនៅដំណើរការនៃនោះទេ។ ហេតុផលនេះ
បានធ្វើឲ្យដែកអុកស៊ីតជាច្រើន ត្រូវបានជាក់នៅក្នុងផ្នែកខាងលើនៃសំបករបស់ភពអង្គារនេះ
ដែលបង្កើតមានជាពណ៌ក្រហម ចំលែកខុសពីភពផ្សេងៗទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យនោះ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏មានការបកស្រាយជាច្រើនទៀតពីភាពក្រហមរបស់ភពអង្គារនេះផងដែរ។ ដូចជា បញ្ហាអាកាសធាតុនៅក្នុងភពអង្គារ កាលពីសម័យបុរាណ ឬក៏ការបំបែកខ្លួននៃ កាបូនឌីអុកស៊ីត និងធាតុផ្សេងៗនៅក្នុងបរិយាកាសរបស់ភពអង្គារ ដែលបង្កើតបានជាអុកស៊ីតកម្មជាដើម។ ក៏ដូចជា ការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រដាណាម៉ាកនៅក្នុងឆ្នាំ ២០០៩ បានបង្ហាញថា ព្យុះនៅលើភពអង្ការ ដែលធ្វើឲ្យដែកនៅលើផ្ទៃដីនោះ បានប៉ះជាមួយនឹង Quarts Crystals ដែលប៉ះជាមួយធូលី ហើយបង្កើតជាផ្ទៃដែលសំបូរទៅដោយអុកស៊ីសែនជាដើម។
ដែលនេះធ្វើឲ្យមូលហេតុនៃការកើតមានពណ៌ក្រហមនេះ នូវមិនមានការបកស្រាយណាមួយ
ច្បាស់លាស់នោះទេ ប៉ុន្តែអ្វីដែលយើងដឹងនោះ ផ្ទៃក្រហមរបស់ភពអង្គារនេះ
គឺកើតឡើងដោយសារនៃដែក៣អុកស៊ីត បានស្រូបយករលកពន្លឺពណ៌ខៀវ និងបៃតងនៃព្រះអាទិត្យ
ហើយចាំងចេញមកវិញជាពណ៌ក្រហម។
ឯកសារយោងៈ
- https://www.space.com/16999-mars-red-planet.html
- https://en.wikipedia.org/wiki/Mars_surface_color
-https://www.esa.int/kids/en/learn/Our_Universe/Planets_and_moons/Mars_-_the_red_planet#:~:text=Mars is often called the,rust in the Martian rocks.
- https://www.nature.com/news/2004/040503/full/040503-6.html
Comments
Post a Comment