តើមានមនុស្សប៉ុន្មានដែលបានស្លាប់នៅក្នុងអវកាស? អវកាស ជាកន្លែងគ្រោះថ្នាក់សម្រាប់ជីវិតរបស់មនុស្សសត្វ ដោយសារតែ សិ្ថតនៅទីនេះគ្មានខ្យល់ គ្មានទឹក និងមានកាំស្មើរមរណៈជាច្រើននៅកន្លែងនេះ។ ដូច្នេះតើមានមនុស្សប៉ុន្មាននាក់ដែលបានបញ្ចប់ជីវិតរបស់គេនៅក្នុងសុញ្ញអាកាសមួយនេះ? អវកាស គឺជាតំបន់ដែលមានកំពស់ប្រមាណជា១០០គីឡូម៉ែតពីលើផែនដី ដែលចាប់ផ្តើមចេញ ខ្សែរមួយ ដែលត្រូវបានគេស្គាល់ថា Karman Line ។ ប្រសិនបើយើងពិនិត្យទៅលើហេតុគ្រោះថ្នាក់មួយចំនួននៃការធ្វើដំណើរទៅអវកាសនោះ មានដូចជា Apollo ទី 1 ដែលបានស្លាប់អវកាសយានិកបីនាក់នៅក្នុងឆ្នាំ ១៩៦៧ និង Space Shuttle Columbia ដែលបានផ្ទុះនៅលើផ្ទៃអាកាសនៃរដ្ឋតិសាស និងបានស្លាប់អវកាសយានិកចំនួន៧នាក់ នៅឆ្នាំ២០០៣ នៅពេលដែលយាននេះ ធ្វើដំណើមកកាន់ផែនដីវិញ។ ដោយហេតុការណ៍ទាំងនេះ សុទ្ធតែកើនមាននៅក្រោមកំពស់ ទាបជាង១០០គីឡូម៉ែតរបស់ផែនដី។ Apollo ទី 1 បានផ្ទុះនៅផ្ទាល់នឹងដី នៅក្នុងកំឡុងពេលនៃការធ្វើតែស្តសាកល្បង ហើយ Space Shuttle Columbia នោះបានផ្ទុះនៅរយៈកំពស់ប្រមាណជា ៥៨គីឡូម៉ែតពីផ្ទៃដី។ អវកាសយានិកទាំង៣ ចុះមានមនុស្សប៉ុន្មាននាក់ដែលបានស្លាប់នៅក្នុងអវកាស? ចម្លើ...