តើមានមនុស្សប៉ុន្មានដែលបានស្លាប់នៅក្នុងអវកាស?
អវកាស ជាកន្លែងគ្រោះថ្នាក់សម្រាប់ជីវិតរបស់មនុស្សសត្វ ដោយសារតែ
សិ្ថតនៅទីនេះគ្មានខ្យល់ គ្មានទឹក និងមានកាំស្មើរមរណៈជាច្រើននៅកន្លែងនេះ។
ដូច្នេះតើមានមនុស្សប៉ុន្មាននាក់ដែលបានបញ្ចប់ជីវិតរបស់គេនៅក្នុងសុញ្ញអាកាសមួយនេះ?
អវកាស គឺជាតំបន់ដែលមានកំពស់ប្រមាណជា១០០គីឡូម៉ែតពីលើផែនដី ដែលចាប់ផ្តើមចេញ
ខ្សែរមួយ ដែលត្រូវបានគេស្គាល់ថា Karman Line។ ប្រសិនបើយើងពិនិត្យទៅលើហេតុគ្រោះថ្នាក់មួយចំនួននៃការធ្វើដំណើរទៅអវកាសនោះ
មានដូចជា Apollo ទី 1 ដែលបានស្លាប់អវកាសយានិកបីនាក់នៅក្នុងឆ្នាំ ១៩៦៧ និង Space
Shuttle Columbia
ដែលបានផ្ទុះនៅលើផ្ទៃអាកាសនៃរដ្ឋតិសាស និងបានស្លាប់អវកាសយានិកចំនួន៧នាក់
នៅឆ្នាំ២០០៣ នៅពេលដែលយាននេះ ធ្វើដំណើមកកាន់ផែនដីវិញ។ ដោយហេតុការណ៍ទាំងនេះ
សុទ្ធតែកើនមាននៅក្រោមកំពស់ ទាបជាង១០០គីឡូម៉ែតរបស់ផែនដី។ Apollo ទី 1 បានផ្ទុះនៅផ្ទាល់នឹងដី
នៅក្នុងកំឡុងពេលនៃការធ្វើតែស្តសាកល្បង ហើយ Space Shuttle Columbia នោះបានផ្ទុះនៅរយៈកំពស់ប្រមាណជា ៥៨គីឡូម៉ែតពីផ្ទៃដី។
![]() |
| អវកាសយានិកទាំង៣ |
អវកាសយានិកទាំងបីនាក់នេះ គឺសិ្ថតនៅក្នុងបេសកម្មនៃយានអវកាស Soyuz ទី ១១ ដែលមានបេសកម្មនៅក្នុងការធ្វើដំណើរទៅកាន់ស្ថានីអវកាសដំបូងរបស់សហភាពសូវៀត
ដែលមានឈ្មោះថា Salyut 1ដើម្បីធ្វើការដកពិសោធន៍ផ្សេងៗនៅលើទីអវកាសនេះ។
![]() |
| (l-r) Dobrovolsky, Volkov and Patsayev |
ដោយបេសកម្មនៃយានអវកាស Soyuz ទី ១១ នេះ គឺមានភារកិច្ចនៅក្នុងការបំពេញបេសកម្មរបស់ប្រមាណជា
៣០ថ្ងៃនៅលើស្ថានីអវកាសរបស់សូវៀត។ ដោយនៅក្នុងនោះ ពួកគេបានធ្វើពិសោធន៍ប្រមាណ ១៤០
ដងនៅក្នុងរយៈ២៤ថ្ងៃនៅទីនោះ។
ប៉ុន្តែជាអកុលពួកគេត្រូវបានវិញត្រលប់វិញមុនការកំណត់ប្រមាណជាមួយសប្តាហ៍
ដោយសារតែមានបញ្ហាដែលទាក់ទងទៅនឹងអារម្មណ៍របស់ពួកគេ
គួបផ្សំជាមួយនឹងមាននៅខ្លិនចំលែកនៅក្នុងស្ថានីយអវកាសនេះដែលធ្វើឲ្យមានការសម្រេចចិត្តនាំពួកគេត្រលប់មកកាន់ផែនដីមុនកាលកំណត់បែបនេះ។
ការធ្វើដំណើមកកាន់ផែនដីរបស់ពួកគេមានភាពរលួនល្អប្រសើរ ជាធម្មតា មានតែបញ្ហាតិចតួច
គឺការផ្តាច់ទំនាក់ទំនងរបស់ពួកគេនៅពេលមកដល់ផែនដីនេះទេ
តែត្រូវបានអ្នកជួយសង្រោះយាន្តអវកាសសង្កេតឃើញ និងកំនត់ទីតាំងនៃការចុះចតរបស់ពួកគេបាន។
នៅពេលដែលអ្នកជួយសង្រ្គោះយាន្តអវកាសបានមកដល់ និងបានធ្វើបានគម្រោមយាន្តអវកាសនោះ
គេសង្កេតឃើញថា អវកាសយានិកទាំងបីនាក់នេះបានបាត់ស្មារតី មុនឡើងខៀវ
និងមានឈាមហូរចេញតាមមាត់ និងច្រមុះ។ អវកាសយានិកទាំងបីនាក់នេះ នៅក្តៅនៅឡើយ
ហើយអ្នកជួយសង្គ្រោះបានធ្វើចលនាបេះដូង និងផ្លាំមាត់ជាដើម
តែក៍មិនអាចជួយសង្គ្រោះជីវិតរបស់ពួគគេបានឡើយ។
ក្រោយហេតុការណ៍នេះ អ្នកសើបសង្កេតបានសនិ្ឋដ្នានថា
មានការបាត់បងសម្ពាធនៅក្នុងយាន្តអវកាសយ៉ាងលឿន
ដែលកើតចេញពីការរបូតស្ទះមួយនៅក្នុងចំណោមពីរនៅលើយាន្តមុនកាលកំណត់។
ដែលធ្វើអវកាសយានិកទាំង៣ រងនៅការប៉ះពាល់ជាមួយសុញ្ញអាកាសដែលធ្វើឲ្យពួកស្លាប់
ដោយសារខ្វះអុកស៊ីសែន។
ក្រោយពីហេតុការណ៍កើតឡើយ មានការបង្គាប់ឲ្យអវកាសយានិក
ធ្វើការពាក់ឲ្យអាវអវកាសនៅក្នុងកំឡុងពេលនៃការត្រលប់មកកាន់ផែនដី
ដើម្បីការពារហេតុការណ៍ស្រដៀងគ្នានេះកើតឡើង។ ដូច្នេះទោះបីជា
អវកាសជាកន្លែងដែលគ្រោះថ្នាក់ក៏ពិតមែន តែមានមនុស្សតែបីនាក់ប៉ុណ្នោះ
ដែលបានផ្តាច់បង្ខារនៅទីនេះ ដោយសារតែបច្ចេកវិទ្យា
និងការប្រុងប្រយ័ត្នរបស់មនុស្សខ្ពស់នៅពេលធ្វើដំណើរទៅអវកាសម្តងៗ។
ឯកសារយោងៈ
-------------------------------------------------------------------------------------------------------------------------------------------------------------------------------


Comments
Post a Comment