Posts

Showing posts from 2021
Image
  ហេតុអ្វីបានជាភពអង្គារមានពណ៌ក្រហម? ភពអង្គារ គឺជាភពទី៤នៅក្នុងចំណោមភពទាំង៨របស់ប្រព័ន្ធព្រះអាទិត្យរបស់យើង។ ភពអង្គារ គោចរជុំវិញព្រះអាទិត្យ ប្រមាណជា ២២៨ លានគីឡូម៉ែត ឆ្ងាយទីតាំងរបស់ផែនដីជាមួយនឹងព្រះអាទិត្យប្រមាណជា ពាក់កណ្តាល ដែលធ្វើឲ្យភពអង្គារមានភាពត្រជាក់ជាងផែនដីរបស់យើង។ អង្គារ ជាញ៉ោយដង ត្រូវបានគេហៅថា ភពក្រហម ដោយសារតែ ពេលយើងមើលវាចេញពីផែនដីរបស់យើងនោះ វាមានពណ៌ទឹកក្រូច ក្រហមមួយនៅមើលមេឃ។ នេះជាមូលហេតុធ្វើឲ្យ ជនជាតិក្រិច​ និងរ៉ូម៉ាំង បានដាក់ឈ្មោះ ភពនេះថា Mars ដែលជាអទិទេពនៃសង្គ្រាម ដូចដែរ ខ្មែរយើង បានហៅថាភពនេះថា ភពអង្គារដូចគ្នា។ ជាមួយគ្នានេះដែរ តាមរយៈការទៅដល់នៃយានអវកាសនោះ យើងអាចដឹងថា មានជាតិច្រេះជាលើផ្ទៃភពអង្គារ។ ដូច្នេះហេតុអ្វីបានជាមានជាតិច្រេះច្រើនជាងផែនដីរបស់យើង? មូលហេតុពណ៌ក្រហមនៅលើផ្ទៃនៃភពអង្គារនេះ គឺកើតចេញពីដែកអុកស៊ីតដែលមានច្រើនជាងផែនដីរបស់យើងប្រមាណជា ២ ដង។ ប៉ុន្តែដែលគួរឲ្យចាប់អារម្មណ៍នោះ ហេតុអ្វីបានជាមានដែកអុកស៊ីតច្រើនបែបនេះ នៅលើភពអង្គារជាងផែនដីរបស់យើង ប្រសិនបើភពទាំងពីរនេះ បានកើតឡើងដោយសារតែសមាមាតុតែមួយដូចគ្នាបែបនេះ? កាលពីជាង៤.៥ប៊ីលានឆ្នាំមុខ នៅពេលប្រព័ន្ធព្រះអាទិត្យរបស់យើងបានចាប...