ហេតុអ្វីបានជាភពអង្គារមានពណ៌ក្រហម? ភពអង្គារ គឺជាភពទី៤នៅក្នុងចំណោមភពទាំង៨របស់ប្រព័ន្ធព្រះអាទិត្យរបស់យើង។ ភពអង្គារ គោចរជុំវិញព្រះអាទិត្យ ប្រមាណជា ២២៨ លានគីឡូម៉ែត ឆ្ងាយទីតាំងរបស់ផែនដីជាមួយនឹងព្រះអាទិត្យប្រមាណជា ពាក់កណ្តាល ដែលធ្វើឲ្យភពអង្គារមានភាពត្រជាក់ជាងផែនដីរបស់យើង។ អង្គារ ជាញ៉ោយដង ត្រូវបានគេហៅថា ភពក្រហម ដោយសារតែ ពេលយើងមើលវាចេញពីផែនដីរបស់យើងនោះ វាមានពណ៌ទឹកក្រូច ក្រហមមួយនៅមើលមេឃ។ នេះជាមូលហេតុធ្វើឲ្យ ជនជាតិក្រិច និងរ៉ូម៉ាំង បានដាក់ឈ្មោះ ភពនេះថា Mars ដែលជាអទិទេពនៃសង្គ្រាម ដូចដែរ ខ្មែរយើង បានហៅថាភពនេះថា ភពអង្គារដូចគ្នា។ ជាមួយគ្នានេះដែរ តាមរយៈការទៅដល់នៃយានអវកាសនោះ យើងអាចដឹងថា មានជាតិច្រេះជាលើផ្ទៃភពអង្គារ។ ដូច្នេះហេតុអ្វីបានជាមានជាតិច្រេះច្រើនជាងផែនដីរបស់យើង? មូលហេតុពណ៌ក្រហមនៅលើផ្ទៃនៃភពអង្គារនេះ គឺកើតចេញពីដែកអុកស៊ីតដែលមានច្រើនជាងផែនដីរបស់យើងប្រមាណជា ២ ដង។ ប៉ុន្តែដែលគួរឲ្យចាប់អារម្មណ៍នោះ ហេតុអ្វីបានជាមានដែកអុកស៊ីតច្រើនបែបនេះ នៅលើភពអង្គារជាងផែនដីរបស់យើង ប្រសិនបើភពទាំងពីរនេះ បានកើតឡើងដោយសារតែសមាមាតុតែមួយដូចគ្នាបែបនេះ? កាលពីជាង៤.៥ប៊ីលានឆ្នាំមុខ នៅពេលប្រព័ន្ធព្រះអាទិត្យរបស់យើងបានចាប...
Posts
- Get link
- X
- Other Apps
តើមានមនុស្សប៉ុន្មានដែលបានស្លាប់នៅក្នុងអវកាស? អវកាស ជាកន្លែងគ្រោះថ្នាក់សម្រាប់ជីវិតរបស់មនុស្សសត្វ ដោយសារតែ សិ្ថតនៅទីនេះគ្មានខ្យល់ គ្មានទឹក និងមានកាំស្មើរមរណៈជាច្រើននៅកន្លែងនេះ។ ដូច្នេះតើមានមនុស្សប៉ុន្មាននាក់ដែលបានបញ្ចប់ជីវិតរបស់គេនៅក្នុងសុញ្ញអាកាសមួយនេះ? អវកាស គឺជាតំបន់ដែលមានកំពស់ប្រមាណជា១០០គីឡូម៉ែតពីលើផែនដី ដែលចាប់ផ្តើមចេញ ខ្សែរមួយ ដែលត្រូវបានគេស្គាល់ថា Karman Line ។ ប្រសិនបើយើងពិនិត្យទៅលើហេតុគ្រោះថ្នាក់មួយចំនួននៃការធ្វើដំណើរទៅអវកាសនោះ មានដូចជា Apollo ទី 1 ដែលបានស្លាប់អវកាសយានិកបីនាក់នៅក្នុងឆ្នាំ ១៩៦៧ និង Space Shuttle Columbia ដែលបានផ្ទុះនៅលើផ្ទៃអាកាសនៃរដ្ឋតិសាស និងបានស្លាប់អវកាសយានិកចំនួន៧នាក់ នៅឆ្នាំ២០០៣ នៅពេលដែលយាននេះ ធ្វើដំណើមកកាន់ផែនដីវិញ។ ដោយហេតុការណ៍ទាំងនេះ សុទ្ធតែកើនមាននៅក្រោមកំពស់ ទាបជាង១០០គីឡូម៉ែតរបស់ផែនដី។ Apollo ទី 1 បានផ្ទុះនៅផ្ទាល់នឹងដី នៅក្នុងកំឡុងពេលនៃការធ្វើតែស្តសាកល្បង ហើយ Space Shuttle Columbia នោះបានផ្ទុះនៅរយៈកំពស់ប្រមាណជា ៥៨គីឡូម៉ែតពីផ្ទៃដី។ អវកាសយានិកទាំង៣ ចុះមានមនុស្សប៉ុន្មាននាក់ដែលបានស្លាប់នៅក្នុងអវកាស? ចម្លើ...